អត្ថបទនេះដកស្រង់ចេញពីសៀវភៅ សុជីវធម៌ ព្រះតេជគុណ ហឿន ហាក់ បោះពុម្ពលើកទី១ ២៦-កុម្ភៈ ព.ស ២៥៥១ គ.ស ២០០៨ ដោយខ្ញុំបាទមើលឃើញថាសៀវភៅនេះមានសារសំខាន់សំរាប់កូន ខ្មែរក្នុងការសិក្សា និងរក្សានូវប្រពៃណីវប្បធម៌របស់ខ្លួនអោយបានគង់វង្ស ។ ខ្ញុំបាទមានមោទនភាព ក្រៃលែងដែលបានឃើញសៀវភៅត្រូវបានបោះពុម្ពឡើង ។ ដើម្បីគាំទ្រដល់ម្ចាស់ស្នាដៃខ្ញុំបាទសូម អំពាវនាវអោយកូនខ្មែរទាំងអស់ជួយរកជាវសៀវភៅនេះនៅតាមបណ្តាគារ ដើម្បីទុកអាន និងចូលរួម រក្សាវប្បធម៌ដូនតាខែ្មរយើងអោយបានគង់តរៀងទៅ...។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្នាដៃដ៍មានតំលៃមហិមានេះ...។
សុជីវធម៌
សុជីវធម៌= សុ+ជីវ+ធម៌
សុ=ងាយ ស្រួល ល្អ ប្រពៃ ។
ជីវ=ជីវិត អាយុ ការរស់នៅ។
ធម៌=សភាវទ្រទ្រង់នូវសត្វលោក។
សុជីវធម៌=ការរស់នៅសុខស្រួលប្រកបដោយក្រមសីលធម៌។

បំណងរបស់អ្នករៀបរៀងសៀវភៅអោយន័យ ៣ យ៉ាងគឺ
១- អ្នកមានសុជីវធម៌គឺជាអ្នកមានការហូបចុក សំលៀកបំពាក់ ទីស្នាក់នៅអាស្រ័យ និងរបស់របរ ប្រើប្រាស់ ។
២- អ្នកមានសុជីវធម៌គឺជាអ្នកដែលប្រកបមុខរបរចិញ្ចឹមជីវិតតាមសមាអាជីវោគឺមិនលួចឆក់ប្លន់កិប កេងឆបោកអ្នកដៃទ ដើម្បីចិញ្ចឹមជីវិតឡើយ។
៣- អ្នកមានសុជីវធម៌គឺជាអ្នកដេលរស់នៅចេះគោរពគ្នាទៅវិញទៅមកគោរពពុកម្តាយបងប្អូន ចាស់ទុំ អ្អ្នកមានសីល និងអ្នកជិតខាង ។
សុជីវធម៌កើតឡើងពីការខ្លាចចិត្តគ្នា!
ចង់មានសុជីវធម៌ត្រូវតែសិក្សាដោយខ្លួនឯងមិនអាចទិញពីគ្នាបានឡើយ !
សុជីវធម៌កូនប្រុសស្រី
- មុនចូលគេង និងភ្ញាក់ពីគេង ត្រូវសំពះជំរាបប៉ាម៉ាក់
- ធ្វើដំណើរ និងមកពីណា ត្រូវសំពះជំរាបប៉ាម៉ាក់
- ធ្វើដំណើរជាមួយនរណា ត្រូវជំរាបប៉ាម៉ាក់
- ធ្វើដំណើរត្រូវនិយាយអរគុណពេលទទួលប្រយោជន៍ រឺ អ្វីៗពីគេ
- ត្រូវនិយាយសុំទោសគេបើបានធ្វើអ្វីមួយខុស
- ត្រូវសុំអភ័យទោសពីគេជាមុន បើខ្លាចធ្វើអ្វីមួយ មានកំហុស
- ត្រូវរក្សាកិរិយាមារយាទអោយសមរម្យ
- ត្រូវចេះយកអាសាបងប្អូន និងមិត្តភ័ក្តិ
- មិនត្រូវគិតតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ
- ត្រូវទុកដាក់ទ្រព្យក្នុងផ្ទះអោយមនរបៀប
- ពេលដើរចូលទៅដល់ផ្ទះនរណាមួយ ត្រូវដោះមួក វ៉ែនតា...
- មុនទៅក្នុងផ្ទះគេត្រូវគោះទ្វារ និងហៅអ្នកនៅក្នុងផ្ទះ
- ត្រូវមានចិត្តល្អ្កកាយវិការទន់ភ្លន់ កុំឈ្លោះគ្នា
- ប៉ាម៉ាក់ហាមមិនអោយធ្វើអ្វី ត្រូវកុំធ្វើ
- ប៉ាម៉ាក់អោយធ្វើអ្វី ត្រូវខំធ្វើ (ការងារត្រឹមត្រូវ)
- កុំទារគុណប្រយោជន៍ពីប៉ាម៉ាក់ពេលខ្លួនទទួលធ្វើអ្វីមួយបានសំរេច
- ហាមស្រលាញ់ និងយកប្តីប្រពន្ធគេ
- កូនស្រី ហាមពាំា្ញស្រាដាច់ខាត ទោះក្នុងពិធីអ្វីក៏ដោយ
- កូនស្រី ហាមពាំា្ញអាហារជាមួយមនុស្សដែលមិនស្គាល់
- កូនស្រីទៅកំសាន្ត រឹមានពិធីអ្វីពេលយប់ រឺពីពេលថ្ងៃរហូតដល់យប់ ត្រូវមកដល់ផ្ទះយ៉ាងយូរមុន ម៉ោង ១០ យប់
- កូនស្រីត្រូវសំអាតសំលៀកបំពាក់ក្រុមគ្រួសារក្នុងផ្ទះ ។
ការជូនផ្លែឈើនំចណីចំពោះពុកម្តាយ និងការបំរើគាត់ដោយគោរព ជាមង្គលដ៏ត្តម ។
សុជីវធម៌ចំពោះកូនក្មេង
- ត្រូវរកវិធីជួយធ្វើអោយក្មេងមានប្រាជ្ញាលូតលាស់បន្តិចម្តងៗ
- និយាយរឿងល្អៗ អោយក្មេងស្តាប់ មានរឿងវីរៈបុរសជាដើម
- មិនត្រូវបញ្ចញរិយាបថអាក្រក់អោយក្មេងឃើញឡើយ
- បើក្មេងដួល រឺប៉ះទង្គិចអ្វិមួយកុំប្រាប់វាថា ដី រឺរបស់ដែលប៉ះទង្គិចនោះធ្វើអោយវាដួល រឺឈឺចាប់ ឡើយ ត្រូវអោបវាអង្អែលលួងលោមហើយប្រាប់វាថា មកពីកូនមិនប្រយ័ត្នបានដួល រឺប៉ះឈឺដូច្នេះ លើកក្រោយកូនត្រូវប្រយ័ត្ន សូមកុំយំ ។ មានខ្លះអោយក្មេងទៅវាយដីកន្លែងដួល រឺកន្លែងប៉ះទង្គិច នោះ ធ្វើយ៉ាងនេះនាំអោយក្មងចងគំនុំ មិនល្អឡើយ ។
- កុំប្រដៅក្មេងដោយប្រើអំពើហិង្សា
- របៀបប្រើក្មេងតូចៗ មុនដំបូងពេលយើងប្រើវា គឺយើងត្រូវទៅជាមួយវា។ ដូចជាប្រើអោយទៅ បោកខោអាវ ប្រើអោយដាំស្ល ជាដើម យើងទៅជាធ្វើជាមួយវា ។ លុះវាធំបន្តិចហើយវាស្ទាត់ក្នុងការ ងារផង ពេលយើងប្រើវាអោយធ្វើអ្វី យើងមិនបាច់ទៅជាមួយវាទេ ។ ធ្វើរបៀបនេះបីដូចជាហ្វឹកគោ មុនដំបូងគេដាក់ចន្ទោល (ខ្សែដឹកមុខ) លុះយូរទៅគេឈប់ដាក់ចន្ទោលហើយ ។
- ត្រូវបង្ហាត់អោយក្មេងទុកភាពភ័យតក់ស្លុតជាម្មតា ហើយត្រូវបង្ហាត់វាអោយមានចិត្តក្លាហាន ចំពោះកិច្ចការទាំងឡាយ ។
- ត្រូវបង្ហាត់ក្មេងអោយយល់នូវអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ
- បើស្រឡាញ់កូនកុំស្រលាញ់ម្នាក់ឯង គឺត្រូវអោយអ្នកជិតខាងស្រលាញ់ផង (ស្រឡាញ់ម្នាក់ឯង គឺកូននោះល្អ អាក្រក់ ខូចខិលយ៉ាងណាក៏ដោយក៏នៅតែស្រឡាញ់ ប៉ុន្តែអ្នកនៅជុំវិញគេមិន ស្រឡាញ់្)។
- ធ្វើការនៅក្រៅផ្ទះកុំភ្លេចប្រៀនប្រដៅកូននៅក្នុងផ្ទះផង

- ត្រូវអប់រំកូនអោយខំរៀនសូត្រ អោយចេះគោរពចាស់ទុំ អោយដឹងបុណ្យបាប អោយដឹងគុណ ទោស និងខាតចំណេញ ជាដើម ។
- កូនរៀនពូកែបានចំណាត់ថ្នាក់ល្អ ត្រូវអោយរង្វាន់ពិសេសណាមួយ តែបើកូនរៀនបានចំណាត់ថ្ នាក់ធម្មតា ក៏ត្រូវអោយរង្វាន់កូនដែរ ទៅតាមសមគួរ និងលទ្ធភាពដើម្បីលើកទឹកចិត្តកូនអោយ ខំរៀនថែមទៀត។
- បើកូនបង្ហាញអំពីពិន្ទុរៀន រឺកិច្ចការរៀនសូត្រត្រូវយកចិត្តទុកដាក់ និងធ្វើអាកប្បកិរិយាយកចិត្តទុក ដាក់របស់ខ្លួនផង ។
- បើកូនធ្វើអ្វីមានកំហុសនៅចំពោះមុខភ្ញៀវ កុំស្តីបន្ទោសវាចំពោះមុខភ្ញៀវ ព្រោះការស្តីបន្ទោសនៅ ចំពោះមុខភ្ញៀវ ជួនកាលវាខ្មាសគេ វាអាចតមាត់វិញក៏មាន ដូច្នេះត្រូវរកកាសណាមួយ ដែលវាមាន អារម្មណ៍ល្អ ឬចាំពេលយប់ស្ងាត់ក៏បានដើម្បីអប់រំ ។
- ត្រូវចេះសរសើរកូនដែលបានធ្វើនូវអំពើល្អ ឬក៏ធ្វើនូវអ្វីមួយបានសំរេច ហើយមិនគាំទ្រនូវអំពើអា ក្រក់។
- កុំទំលាប់អាក្រក់បង្គាប់អោយក្មេងជេរ ឬសើចសើចអបអរសាទរនូវការជេររបស់ក្មេងនោះ ទោះក្មេង នោះមិនទាន់ដឹងក្តីក៏ដោយ ។
- កុំប្រើពាក្យអសុរសដាក់ក្មេងដូចជាជេរប្រទេច ដាក់បណ្តាសា ឬក៏ហៅវាដោយប្រើពាក្យអាក្រក់ ជាដើម ។
- បើសន្យាថា ធ្វើអ្វីជាមួយក្មេងត្រូវធ្វើ កុំបំផភ្លេចចោល ដូចជាសន្យាថា នឹងទិញកូនឡានជ័រអោយ ជាដើម។
- កូនក្មេងជាម៉ាសុីន ថតវាអាចថតយកនូវអ្វីៗ ដែលនៅជុំវិញខ្លួនវា ដូច្នេះមិនត្រូវធ្វើអ្វីដែលមិន សមរម្យអោយវាឃើញសោះឡើយ។
- មិនចង់អោយក្មេងទៅទីណា ឬមិនចង់អោយក្មេងធ្វើអ្វីមួយ សូមកុំនិយាយកុហក ឬបន្លាចវា (ដូចនិយាយថា កុំទៅទីនោះប្រយ័ត្នខ្មោចលង ប្រយ័ត្នឆ្មាអោងជាដើម) បើចង់អប់រំ ឬហាមឃាត់វា ត្រូវនិយាយាប្រាប់ និងពន្យល់ហេតុផលសមរម្យ ដើម្បីអោយវាយល់ ។

សុជីវធម៌បងប្រុសស្រីចំពោះប្អូនប្រុសស្រី
- ស្រឡាញ់ប្អូនដោយស្មោះមិនត្រូវឈ្នានីស្នឡើយ
- មានគ្រឿងប្រើប្រាស់គ្រឿងពាំា្ញ ត្រូវចែករំលែកអោយប្អូនតាមការគួរ
- ត្រូវជួយបត្ថមប្អូនសំរាប់រៀនសូត្រតាមសមត្ថភាព
- ត្រូវប្រើពាក្យសមរម្យ និងធ្វើទឹកមុខរីករាយដក់ប្អូន
- ត្រូវផ្តល់ផលប្រយោជន៍អោយប្អូន មានអប់រំអោយស្គាល់អំពើល្អជាដើម
- ធ្វើការការពារប្អូនគ្រប់ទិសទី មិនអោយប្អូនលំបាក
- កុំប្រើអំណាចជាបង គំរាមសំឡុត ឬហៅប្អូនថា អា មី ជាដើម
- មិនត្រូវប្រើអំណាចជាបង ប្រើប្អូនអោយធ្វើអ្វីៗ តាមចិត្តឡើយ
- កុំប្រើពាក្យគួរអោយអៀនខ្មាស រវាងផ្លូវភេទដាក់ប្អូន
- ប្អូនមានកុំហុសត្រូវអប់រំអោយធ្វើល្អវិញ កុំចងគំនុំយកទោស
- ពេលប្អូនមានប្តីប្រពន្ធគួរចែកទុនអោយតាមលទ្ធភាព
- ចំពោះបងស្រី គួរជួយសំអាតសំលៀកបំពាក់ប្អូន
- ចំពោះបងស្រី ត្រូវពន្យល់ប្អូនស្រីអោយយល់អំពីរោគស្រ្តី
- បងស្រីត្រូវពន្យល់ប្អូនស្រីអោយយល់ពីលក្ខណៈជាស្រ្តី ។
សុជីវធម៌ប្អូនប្រុសស្រីចំពោះបងប្រុសស្រី
- ត្រូវគោរព និងស្តាប់ធ្វើតាមពាក្យទូន្មានរបស់បងតាមការគួរ
- ស្រឡាញ់បងដោយស្មោះ មិនត្រូវឈ្នានីសបងឡើយ
- មានគ្រឿងប្រើប្រាស់ គ្រឿងពាំា្ញ ត្រូវចែករំលែកអោយបងតាមការគួរ
- បើបងក្រ ខ្លួនជាអ្នកមាន ត្រូវជួយបងតាមលទ្ធភាព
- ប្រើសំដីទន់ភ្លន់ មិនត្រូវហៅបង អា មី ជាដើមឡើយ
- កុំប្រើពាក្យគួរអោយអៀនខ្មាស រវាងផ្លូវភេទដាក់បង
- មិនត្រូវវាយឬដាក់បងអោយស្មើ បីដូចជាមិត្តភក្តិឡើយ
- ឃើញបងធ្វើការ បើខ្លួនទំនេរ គួរជួយបងតាមការគួរ
- កុំម៉ាក់ងាយបង ទោះបងល្ងង់ ក្រីក្រ ក៏ដោយ
- បងមានកំហុសឆ្គង មិនត្រូវយកទោសចងគំនុំឡើយ
- ប្អូនស្រីគួរជួយសំអាត សំៀកបំពាក់បងប្រុស។
"សុជីវធម៌កើតមកពីការក្រែងចិត្តគ្នា"
(សូមរង់ចាំអានអត្ថបទសុជីវធម៌ថ្មីៗបន្តទៀត...សូមអរគុណ!)
No comments:
Post a Comment